(ភ្នំពេញ)៖ យីហោបង្កើតឡើងដោយកូនខ្មែរគឺ ស៊ុបចង្កាក់ Volcano កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន។ ជាក់ស្ដែងបន្ទាប់ពីមានគាំទ្រច្រើនបែបនេះ ស៊ុបចង្កាក់ Volcano បានពង្រីកសាខាដល់ខេត្តសៀមរាបហើយ និងបានសម្ភោធជាផ្លូវការនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ។
ជាមួយនឹងការបើកសម្ពោធសាខាថ្មីនៅខេត្តសៀមរាបនេះ Volcano ក៏មានការបញ្ចុះតម្លៃរហូតដល់២០ភាគរយ ដល់អតិថិជនរយៈពេល១០ថ្ងៃថែមទៀតផង។ សម្រាប់សាខាថ្មីនេះ ក៏មានការគាំទ្រច្រើនពីអតិថិជនក្នុងខេត្តសៀមរាបនេះ អ្វីដែលពិសេសទៀតនោះស៊ុបចង្កាក់ Volcano និងផ្ដល់ឪកាសការងារជូនយុវជន ក្នុងខេត្តសៀមរាបថែមទៀតផង។
សម្រាប់ស៊ុបចង្កាក់ Volcano អាចទាក់ទាញអតិថិជនបានដោយសារតែ រសជាតិឆ្ងាញនៃទឹកស៊ុន ដែលនាំចូលពីបរទេសដោយបញ្ចូល នូវគ្រឿងផ្សំយ៉ាងឈ្ងុយឆ្ងាញថែមទាំងផ្ដោតលើអនាម័យខ្ពស់ ហើយមួយវិញទៀតតម្លៃក៏សមរម្យសម្រាប់ទទួលទាន គួបផ្សំជាមួយសេវាកម្មដ៏ពិសេសផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នស៊ុបចង្កាក់ Volcano បានពង្រីកសាខាបានប្រមាណ២០នៅប្រទេសកម្ពុជា ហើយក៏បើកឱកាស ឲ្យប្រជាជនកម្ពុជាតាមបណ្ដាខេត្តនានា មានសិទ្ធិធ្វើអាជីវកម្មបន្ត( Franchise)ផងដែរ៕