Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលារការសម្រេចឲ្យប្រជាពលរដ្ឋ៨គ្រួសារ នៅស្រុកភ្នំស្រួច ឈ្នះក្តីរឿងដីធ្លី តែមកដល់ពេលនេះ មិនទាន់បានដីជាក់ស្តែងឡើយ ដោយសារមានការរារាំងពីអ្នកចាញ់ក្តី

21-12-2018 20:25

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន៨គ្រួសារ បានកាន់ឯកសាររបស់តុលាការ ជាយូរមកហើយ ប៉ុន្តែដីកាទាំងនោះ មិនទាន់បានអនុវត្តន៍បាននៅឡើយទេ ក្នុងរឿងដីធ្លីស្ថិតនៅភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមដីកាជាច្រើនច្បាប់ ដែលប្រជាពលរដ្ឋផ្ញើមកកាន់ភ្នាក់ងារ Fresh News បានបង្ហាញថា ពួកគាត់មាន ទំនាស់រឿងដីធ្លីជាយូរមកហើយ។ តុលាការបានសម្រេចឲ្យពួកគាត់ឈ្នះក្តី តែមិនអាចអនុវត្តនោះឡើយ ព្រោះតែមានការរារាំងពីអ្នកចាញ់ក្តី។

ដោយសារតែភាពអយុត្តិធម៌ពេក ពួកគាត់បានប្តឹងចូលលោកអភិបាលខេត្តកំពង់ស្ពឺ ដើម្បីសុំកិច្ចអន្តរាគមន៍ផងដែរ។ នេះបើយោងតាមការឲ្យដឹបន្ថែម ពីប្រជាពលរដ្ឋទាំង៨គ្រួសារ ដែលបានឈ្នះក្តីដីធ្លីនោះ។

ព័ត៌មានលម្អិត សូមមើលខ្លឹមសារនៃសាលក្រម និងសាលដីកាដូចខាងក្រោម៖