(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះ អង្គការ Human Right Watch ដោយចាត់ទុកថា អង្គការនេះ បានប្រឌិតព័ត៌មានវាយប្រហារបំពានដល់ការខិតខំប្រឹងប្រែងរបស់ នាយឧត្តមសេនីយ៍សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា ការលើកឡើងរបស់ នាយកប្រតិបត្តិប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជាអង្គការឯកជនតាំងខ្លួន ជាអ្នកត្រួតពិនិត្យសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី ជាការបង្ហាញកាន់តែច្បាស់ថា ខ្លួនជាអង្គការមានចរិតបែបប្រទូសរ៉ាយ ជាទង្វើដែលគួរឲ្យស្អប់ខ្ពើម និងដ៏អាម៉ាស់របស់អង្គការនេះដែលមិនអាចទទួលយកបានដោយប្រជាជនកម្ពុជា។
ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពី នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បានរិះគន់តារាបាល់ទាត់លំដាប់ពិភពលោករបស់ជប៉ុន លោក ហុងដា កេស៊ូកិ (Keisuke Honda) ដែលបានចាប់ដៃ នាយឧត្តមសេនីយ៍ សៅ សុខា។ Human Rights Watch បានប្រមាថដល់ មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសកម្ពុជា ថាជាជនរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖