(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦១៥៨គ្រឿង រកឃើញល្មើសច្បាប់៩៦១គ្រឿង(ម៉ូតូ៧៩%) អប់រំ៣២២គ្រឿង និងផាកពិន័យ៦៣៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២១ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៣,៨៧៩គ្រឿង, អប់រំ២៣២គ្រឿង និងផាកពិន័យ៤៧៦គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៧,៧៨៣គ្រឿង រកឃើញយានយន្តល្មើស១៦,១០៣គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ៥,៩០២គ្រឿង និងផាកពិន័យ១០,២០១គ្រឿង៕