Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា សៀ ឫទ្ធី ប្រាប់ពីគន្លឹះដែលអ្នកចង់វិនិយោគក្នុងវិស័យដីធ្លីគួរយល់ដឹង មុននឹងសម្រេចចិត្តទិញទុកលក់យកចំណេញ (Video inside)

21-12-2018 06:42

(ភ្នំពេញ)៖ ដើម្បីផ្តល់ជាពុទ្ធិដល់បងប្អូនប្រជាពលរដ្ឋ ដែលមានធនធានមានកំណត់ ហើយចង់វិនិយោគលើវិស័យដីធ្លី ឬវិស័យអចលនទ្រព្យ សង្ឃឹមទទួលបានចំណេញនៅថ្ងៃអនាគតនោះ លោកឧកញ៉ា សៀ ឫទ្ធី អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យដ៏ល្បីឈ្មោះនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន Worldbridge បានផ្តល់នូវគំនិតមួយចំនួន។

លោកឧកញ៉ាបញ្ជាក់ថា ក្នុងនាមជាប្រជាជន ដែលមានធនធានកំណត់ ហើយចង់ទិញដីទុកលក់យកចំណេញ ត្រូវតែស្វែងយល់ និងសិក្សាព័ត៌មានឲ្យបានច្បាស់ មិនផ្អើលទៅតាមរយៈអ្នកគួកជេ ឬផ្អើលតាមរយៈជនទី៣ ដែលចង់បានផលប្រយោជន៍ ពីការបំផុស ឬបំប៉ោងព័ត៌មាននោះទេ ដែលនាំឲ្យអ្នកទិញដីកប់ចោល។

លោកឧកញ៉ាបញ្ជាក់ថា «មុននឹងយើងសម្រេចចិត្ត ទៅលើការវិនិយោគទៅលើដីធ្លី ឬក៏ទៅលើអចលនទ្រព្យផ្សេងៗ អ្វីដែលគួរធ្វើ គឺស្វែងរកព័ត៌មានឲ្យពិតប្រាកដ ហើយមានវិធីងាយៗចំនួន២ គឺទី១៖ ដោយសារតែបច្ចុប្បន្នជា សម័យបច្ចេកវិទ្យាហើយ មិនពិបាករកព័ត៌មានទេ គឺអាចទូរស័ព្ទសួរក្រុមហ៊ុនអចលនទ្រព្យ ដែលមានជំនាញច្បាស់លាស់ សូមកុំជឿលើអ្វីដែលបង្ហោះលើ Facebook និងអ្វីដែលបាននិយាយពីមាត់មួយទៅមាត់មួយ។ វិធីមួយវិញទៀត ប្រជាពលរដ្ឋអាចសួរទៅអាជ្ញាធរ ពិសេសមន្ទីរសូរិយោដីខេត្ត-ស្រុក ដែលខ្លួនចង់វិនិយោគ ដែលពួកគាត់អាចដឹងព័ត៌មានច្បាស់ ជាងអ្នកណាងទាំងអស់»៕