(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៧៨៣គ្រឿង រកឃើញល្មើសច្បាប់៧៩១គ្រឿង(ម៉ូតូ៧៩%) អប់រំ២៧៥គ្រឿង និងផាកពិន័យ៥១៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២០ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន២,៤៩៦គ្រឿង, អប់រំ១៥៥គ្រឿង និងផាកពិន័យ៣៦២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩១,៦២៥គ្រឿង រកឃើញយានយន្តល្មើស១៥,១៤២គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ៥,៥៨០គ្រឿង និងផាកពិន័យ៩,៥៦២គ្រឿង៕