(ភ្នំពេញ)៖ នាំក្រុមគ្រួសារ រួមទាំងកូនតូចៗ និងមិត្តភ័ក្តិរបស់អ្នក មកណាហ្គាវើលដ៍ក្នុងឱកាសចុងឆ្នាំនេះ ដើម្បីប្រារព្ធបុណ្យណូអែលដ៏សប្បាយរីករាយ ចូលទស្សនាការសម្តែងឥតគិតថ្លៃ និងទទួលបានការបញ្ចុះតម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់។
ទស្សនាការសម្តែងសិល្បៈ អបអរបុណ្យណូអែលដ៏អស្ចារ្យដោយសេរី នៅសាលមហោស្រព NABA ចាប់ពីម៉ោង៨យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់អាទិត្យរហូតដល់ចុងខែធ្នូ។ វាជាការសម្តែងដ៏រស់រវើកអមដោយតន្ត្រី ការរាំ និងពន្លឺបញ្ចាំងនៅលើជញ្ជាំង និងដំបូលនៃសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដ៏ប្លែកដែលអ្នកប្រហែលពុំធ្លាប់បានឃើញ។
សំបុត្រ ចែកជូនដោយឥតគិតថ្លៃ នៅណាហ្គាវើលដ៍សម្រាប់ការសម្តែង រយៈពេល៤៥នាទីនេះ និងស័ក្តិសមសម្រាប់គ្រប់វ័យ។ សូមអញ្ជើញមកសាលនៅខាងក្រោមសាលមហោស្រព នៅម៉ោង0៧៖៣០យប់ ដើម្បីរូបថត ជាមួយតាណូអែល និងលេងជាមួយព្រិលបន្ទាប់ពីការសម្តែង។ បន្ទាប់មក ពុកម៉ែ ពូមីង បងប្អូនរបស់យើង អាចពិសាប៊ុហ្វេបង្អែមពិសេស នៅភោជនីយដ្ឋានប្រណីត 2Pangea ដែលនៅទល់មុខច្រកចូលសាលមហោស្រព NABA ។
មួយថ្ងៃមុនថ្ងៃបុណ្យណូអែល និងនៅថ្ងៃណូអែល ពុកម៉ែ ពូមីង បងប្អូនអាចដើរ និងថតរូបជាមួយម៉ាស់ស្កត់ណូអែល ដែលពួកគាត់ នឹងដើរជូនពរភ្ញៀវទូទាំងសណ្ឋាគារចាប់ពីម៉ោង ៦ ល្ងាច។ បន្ទាប់មកអ្នកអាចដើរជាមួយ តាណូអែលទៅកាន់ភោជនីយដ្ឋានមួយចំនួន នៅក្នុងណាហ្គាវើលដ៍ចាប់ពីម៉ោង៧យប់ មុនពេលអ្នកសម្រេចចិត្ត ទៅពិសាម្ហូបពិសេសរបស់យើង។
អ្នកអាចភ្លក្សមាន់ទួគីអាំង និងនំផ្លែឈើណូអែលចំហុយ នៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano ពិសាម្ហូបឈុតណូអែល នៅភោជនីយដ្ឋានបារាំង Le Gourmet ឬពិសាអាហារប៊ុហ្វេ នៅភោជនីយដ្ឋាន The Pangea ឬ 2Pangea។ ណាហ្គាវើលដ៍ មានលក់ម្ហូបរសជាតិដើមជាច្រើនជម្រើស មកពីជុំវិញពិភពលោក។ បន្ទាប់មកអ្នកអាចទៅទស្សនា ការសម្តែងពិសេសដោយសេរី ដែលសម្តែងដោយអ្នកសម្តែងអន្តរជាតិ ប្រចាំណាហ្គាវើលដ៍ នៅឆាកជាន់ផ្ទាល់ដីនៅម៉ោង១០យប់ និងទៅក្រេបភេសជ្ជៈ និងរាំលេងកម្សាន្ត នៅក្លឹបដាលីនដាលីនក៏បាន។
ប្រសិនបើអ្នកចង់ជាវនំ ដើម្បីធ្វើជាកាដូពិសេស សូមជាវនៅសាលទទួលភ្ញៀវជាន់ផ្ទាល់ ដីណាហ្គាវើលដ៍ ឬភោជនីយដ្ឋាន Food Pavilion ជាន់ក្រោមដីនៅណាហ្គាទី ២ ដែលមាននំ រូបផ្ទះរសជាតិខ្ញី នំសូកូឡារាងគល់ឈើ នំផាយ និងនំណូអែលជាច្រើនជម្រើស។ អ្នកក៏អាចយកតុក្កតារូបកាន់ ដ៏ស្រស់ស្អាតមួយផងដែរ ដោយត្រូវចំណាយយ៉ាងតិច៥០ដុល្លារក្នុងវិក្កយបត្រមួយ នៅភោជនីយដ្ឋានណាមួយ របស់ណាហ្គាវើលដ៍ ដែលផ្តល់ជូនរហូតអស់ពីស្តុក។
អ្វីដែលពិសេសទៀតនោះ គឺណាហ្គាវើលដ៍ បាននាំចូលនូវម៉ាស៊ីនហ្គេមបច្ចេកវិទ្យា Virtual Reality (VR) ដ៏អស្ចារ្យដើម្បីពុកម៉ែ ពូមីង បងប្អូនកម្សាន្តជាលក្ខណៈគ្រួសារ នៅជាន់ក្រោមដីនៅណាហ្គាទី ២។ ពាក់កាសត្រចៀក និងវ៉ែនតាពិសេស ដើម្បីលេងហ្គេមដ៏ជក់ចិត្ត និងក្លាយជាតួអង្គនៅក្នុងហ្គេម។ រីករាយលេងហ្គេមបច្ចេកវិទ្យា VR ជាមួយក្រុមគ្រួសាររបស់អ្នក និងបង្កើតអនុស្សាវរីយ៍សប្បាយៗជាមួយគ្នានៅណាហ្គាវើលដ៍៕