(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីធ្វើការផ្តន្ទាទោស រួមនិងក្រាមពណ៌សថ្លា ២៨កញ្ចប់(ប្រភេទម៉ាទឹកកក)។
ពួកគេទាំង ១០នាក់នេះមាន៖
*១/ ឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ ៣៦ឆ្នាំ ,២/ ឈ្មោះ ម៉ៅ រាសី ភេទប្រុស អាយុ ៤២ឆ្នាំ ,៣/ ឈ្មោះ អ៊ែល រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ ,៤/ ឈ្មោះ ចន ប៊ុនធឿន ភេទប្រុស អាយុ ២៨ឆ្នាំ ៥/ ឈ្មោះ សុន សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ ,៦/ ឈ្មោះ នួន កក្កដា ភេទប្រុស អាយុ ៣៨ឆ្នាំ ,៧/ ឈ្មោះ ស៊ុន រឹទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ,៨/ ឈ្មោះ គង់ សុវណ្ណធរ៉ា ភេទស្រី អាយុ ២៧ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៩:៤០នាទី ចំណុច សំណង់មិនរៀបរយ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៩/ ឈ្មោះ សិទ្ធ បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ,១០/ ឈ្មោះ វ៉ាន់ ស្រីរត្ន័ ភេទស្រី អាយុ ២១ឆ្នាំ ឃាត់ខ្លួនបានកាលពីចន្លោះវេលាម៉ោង០៩:១៥នាទី និងម៉ោង០៩:៤៥នាទី ចំណុច បន្ទប់ជួលលេខ៣ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ និង ផ្ទះគ្មានលេខ ផ្លូវ៧៧ ក្រុម៥ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ពួកគេទាំង១០នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា រយៈពេល២ថ្ងៃទី គឺថ្ងៃទី១៦ និង១៧ ខែធ្នូ ឆ្នាំ២០១៨។
ក្រោយពេលឃាត់ខ្លួនពួកគេ យកមកសួរចម្លើយ ក្រោមវិធានការជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង១០នាក់ ខាងលើ បានសារភាពថា គឺពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀនប្រាកដមែន ហើយគ្រឿងទាំងអស់ក៏ជារបស់ពួកគេដែរ ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕