(ព្រះសីហនុ)៖ ក្រុមការងារលោក ស សុខា ដឹកនាំដោយលោកស្រី កែ សួនសុភី ស សុខា បានដឹកនាំក្មួយៗ កុមារកំព្រាចំនួន១៧៦នាក់ មកពី៣មណ្ឌលក្នុងខេត្តព្រៃវែង ទៅទស្សនាកំសាន្ត នៅឆ្នេរព្រៃត្រែង ក្នុងទឹកដីខេត្តព្រះសីហនុ នាទី១៧ ខែធ្នូ ឆ្នាំ២០១៨ ដើមសប្ដាហ៍កន្លងទៅ។ ដំណើរកំសាន្តនេះ មានរយៈពេលបីថ្ងៃ ពោលគិតចាប់ពីថ្ងៃទី១៧ ខែធ្នូ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងឱកាសនោះលោកស្រី កែសួន សុភី ស សុខា បានលើកឡើងថា កុមារកំព្រាទាំងបីមណ្ឌល ក៏ដូចជាកុមារកំព្រា នៅទូទាំងប្រទេស គឺជាកម្លាំងស្នូលនៃយុវជន និងជាទំពាំងស្នងឬស្សីនាថ្ងៃអនាគត ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើន។
លោកស្រីបន្ដថា ក្នុងដំណើរកំសាន្តដឹកនាំក្មួយៗ កុមារកំព្រារនេះ គឺក្នុងគោលបំណងចង់ឲ្យក្មួយៗ បានសប្បាយរីករាយ រំសាយអារម្មណ៍ ក្រោយសម្រាក់ពីការសិក្សា និងដើម្បីឲ្យពួកគាត់បានស្គាល់ ពីតំបន់ទេសចរណ៍ និងកន្លែងកំសាន្តនានា ក្នុងខេត្តនៃទិសនារតីមួយនេះផងដែរ។
លោកស្រី មុំ លីណា តំណាងឲ្យប្រធានមណ្ឌលកុមារកំព្រារ (ភូមិនៃក្ដីសង្ឃឹម) បានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលលោកស្រីផ្ទាល់ និងក្មួយៗកុមារកំព្រា ទាំងអស់មកពី៣មណ្ឌល មានដំណើរកំសាន្តបែបនេះ។
លោកស្រី បានបន្តថា ជានិច្ចកាលលោក ស សុខា និងលោកស្រី តែងយកចិត្តទុកដាក់ផ្ដល់ឱកាស ហើយបង្កើតឲ្យមានកម្មវិធីដំណើរកំសាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៧ ដល់ថ្ងៃទី១៩ ខែធ្នូ នៅខេត្តព្រះសីហនុនេះឡើង។
ក្នុងនោះ ដែលកុមារកំព្រាទាំងអស់ មកពី៣មណ្ឌលនេះ ទទួលបានភាពសប្បាយរីករាយ តាមរយៈការបរិភោគម្ហូបអាហារឆ្ងាញ់ៗ ការស្នាក់នៅមានផាសុខភាព។
លោកស្រី កែ សួនសុភី ស សុខា បានថ្លែងថា ការយកចិត្តទុកដាក់លះបង់ ទាំងថវិកា និងពេលវេលាទាំងកម្លាំងកាយចិត្តនេះ គឺមានតម្លៃខ្ពង់ខ្ពស់បំផុត សម្រាប់រូបក្មួយៗ ជាកុមារកំព្រាទាំង៣មណ្ឌល ក៍ដូចជាការផ្ដល់ភាពកក់ក្ដៅមួយ ពីសំណាក់ថ្នាក់ដឹកនាំដូចជារូបលោក ។
លោកស្រី បន្តទៀតថា ថ្វីត្បិតក្មួយៗកុមារកំព្រា ទាំង៣មណ្ឌលគ្មានម្ដាយឪពុក ផ្ដល់ភាពកក់ក្ដៅយកចិត្តទុកដាក់ក៏ដោយនោះ ក៏ពួកគេទាំងអស់ អាចមានក្ដីសង្ឃឹមមានឱកាស បានសិក្សារៀនសូត្រ ពីគ្រប់មជ្ឈដ្ឋាន និងក្ដីស្រលាញ់ជូនពួកគាត់ទាំងអស់គ្នាដូចជា បុត្រា បុត្រី បង្កើតជាពិសេស កន្លងមកពូកគាត់តែងតែ ទទួលបានការគាំទ្រគ្រប់បែបយ៉ាង នូវអ្វីៗដែលក្រុមកាងារបាន ឧបត្ថម្ភដល់កុមារកំព្រាដូចជា ពួកគេ និងក្មេងកំព្រា ផ្សេងៗទៀតផងដែរ។
សូមជម្រាបថា ក្នុងដំណើរទេសចរណ៍ រយៈពេលបីថ្ងៃនេះ ក្រុមការងារ បានដឹកនាំក្មួយៗ កុមារកំព្រាទាំង១៧៦នាក់ ទៅទស្សនាតំបន់កំសាន្តនានា មានដូចជា៖ ស្ពានកោះពស់ ឆ្នេរ ព្រែកត្រែង និងជិះរថយន្តទស្សនាទេសភាពនានា ក្នុងទឹកដីខេត្តព្រះសីហនុ៕