(ស្វាយរៀង)៖ កូនបង្កើត កូនប្រសារ និងចៅៗ នៅភូមិបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានប្រកាសស្វែងរកឪពុក ឈ្មោះ «គង់ ​យុន» ​អាយុ៧៩ឆ្នាំ សម្បុរសណ្តែកបាយ កម្ពស់១.៥៥ម បានចាកចេញពីផ្ទះ នៅភូមិបន្ទាយ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីមករកកូននៅភ្នំពេញ ហើយក៏បានវង្វេងបាត់មិនដឹងទៅទីណា។

លោកតា គង់ យុន ពាក់អាវពណ៌កាហ្វេ ខោជើងវែងពណ៌ស ពាក់វ៉ែនតាពណ៌ស បានធ្វើដំណើរចេញពីផ្ទះ ដោយជិះកង់ពណ៌ទឹកប្រាក់ មានកន្ត្រកពណ៌ស ជាប់ជាមួយខ្លួននូវថង់ពណ៌ស្វាយ។

បើបងប្អូនណា ឬសាធារណជនណា ដែលបានឃើញភិនភាគ ដូចមានរូបថតភ្ជាប់មកជាមួយខាងក្រោមនេះ សូមមេត្តាទំនាក់ទំនាក់ ឮតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៦៨ ៧២ ៧២, ០៩៦ ៥៤ ៧០ ៥៤៧/ ០៩៧ ៥៥៧ ១៤៥៧៕