(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទចំនួន២០រូប។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ។
យោងតាមព្រះរាជក្រឹត្យ បានឲ្យដឹងថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចំនួន២០រូបនេះ មាន៧រូបឋានៈស្មើរដ្ឋលេខាធិការ និង១៣រូបឋានៈស្មើអនុរដ្ឋលេខាធិការ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖