(កំពង់ចាម)៖ ក្រុមហ៊ុន យៀក ថៃ គ្រុប នឹងប្រារព្ធពិធីបើកសម្ពោធការិយាល័យ លក់គម្រោងរបស់ខ្លួន នៅលើទឹកដីខេត្តកំពង់ចាម នាវេលាម៉ោង០៨៖០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងឱកាសបើក សម្ពោធលក់គម្រោងនេះ ក្រុមហ៊ុន នឹងមានកម្មវិធីបញ្ចុះតម្លៃពិសេស ដែលមិនធ្លាប់មានជូនទៅដល់អតិថិជន ដែលធ្វើការទិញផ្ទះល្វែង ក្នុងថ្ងៃសម្ពោធបើកលក់នេះផងដែរ។

គម្រោងនេះ មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ដីបឹងស្នាយ ក្រោយធនាគារអេស៊ីលីដា)។ សម្រាប់លេខទូរស័ព្ទទំនាក់ទំនង ០១៥ ៧១០ ៩៩៩៕