(ភ្នំពេញ)៖ ដើម្បីជៀសវាងការខាតបង់ថវិកា និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់នូវ ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ដែលលក់តាមបណ្ដាញសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ EcoSlim Cambodia ដែលបំផ្លើសហួសពីការពិត និងយកឈ្មោះក្រសួងសុខាភិបាលមកប្រើ ដើម្បីបោកប្រាស់សាធារណជន ។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ដែលលក់តាមបណ្ដាញសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ EcoSlim Cambodiaនេះ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានចុះបញ្ជិកា ពីក្រសួងសុខាភិបាលឡើយ ដូចនេះក្រសួង បានសុំឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ និងចែកចាយឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ខុសច្បាប់មួយនេះជាបន្ទាន់ ។

សូមអានព័ត៌មានលម្អិតខាងក្រោមនេះ៖