(ភ្នំពេញ)៖ សិក្ខាសាលាចែករំលែកចំណេះដឹងផ្នែកឧបករណ៍និស្សន្ទ តាមបណ្ដាខេត្តចំនួន៥ របស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល និងគណៈកម្មការមូលបត្រកម្ពុជា បានសបញ្ជាក់ពីភាពរីកច្រើន និងការអភិវឌ្ឍន៍ឥតឈបឈរ លើវិស័យនេះនៅកម្ពុជា។
សិក្ខាសាលារបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល និងគណៈកម្មការមូលបត្រកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ បន្ទាប់ពីបានពង្រីកការគ្របដណ្តប់លើខេត្តចំនួន៥រួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
សិក្ខាសិលានេះមានការចូលរួមពីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា, លោក សៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា, លោក James Yeung និងលោក Hosea Poon នាយកផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល, លោក ចេង តារាវុធ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ក៏ដូចជាមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលមកពី សភាពាណិជ្ជកម្មព្រមទាំងស្ថាប័នរដ្ឋ និងឯកជនផងដែរ។
សិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨នេះ ជាព្រឹត្តិការណ៍សំខាន់ដំបូងបង្អស់របស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល និងគណៈកម្មការមូលបត្រកម្ពុជា ដែលប្រព្រឹត្តទៅនៅតាមបណ្តាខេត្ត និងជាគំនិតផ្តួចផ្តើមល្អមួយ ក្នុងការបន្តផ្សព្វផ្សាយទីផ្សារឧបករណ៍និស្សន្ទលើគ្រប់ទិដ្ឋភាពទាំងអស់ ដោយបន្ថែមតម្លៃដ៏ធំធេងលើភាពទូលំទូលាយ នៃការយល់ដឹងពីទីផ្សារមួយនេះ និងបង្កើតជាវេទិកាមួយសម្រាប់អភិវឌ្ឍធនធានមនុស្ស សកម្មភាពហិរញ្ញវត្ថុ និងស្ថានភាពសេដ្ឋកិច្ច។ សិក្ខាសាលានេះមានការចូលរួមពីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, លោក សៀង ធីរិទ្ធ អគ្គនាយករងនៃ គណៈកម្មការមូលបត្រកម្ពុជា, លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា, លោកស្រី ឆាយ លក្ខិណា អគ្គនាយិកាក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង, លោកស្រី Jen Tran និងលោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង, លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងមន្ត្រីជាន់ខ្ពស់មកពី សភាពាណិជ្ជកម្ម ព្រមទាំងស្ថាប័នរដ្ឋ និងឯកជនជាច្រើនផងដែរ។
សិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨នេះ ជាព្រឹត្តិការណ៍សំខាន់ និងដំបូងគេបង្អស់របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា ដែលប្រព្រឹត្តទៅនៅតាមបណ្តាខេត្ត និងជាគំនិតផ្តួចផ្តើមល្អមួយ ក្នុងការបន្តផ្សព្វផ្សាយអំពីទីផ្សារឧបករណ៍និស្សន្ទ លើគ្រប់ទិដ្ឋភាពទាំងអស់ដោយបន្ថែមតម្លៃដ៏ធំធេង លើភាពទូលំទូលាយនៃ ការយល់ដឹងពីទីផ្សារមួយនេះ និងបង្កើតវេទិកាសម្រាប់អភិវឌ្ឍធនធានមនុស្ស សកម្មភាពហិរញ្ញវត្ថុ និងស្ថានភាពសេដ្ឋកិច្ច។
លោក ស៊ូ សុជាតិ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ការជួញដូរឧបករណ៍និស្សន្ទនៅគ្រប់ផ្នែកទាំងអស់ នៃប្រទេសកម្ពុជា និងជួយសម្រួលដល់ការរីកចម្រើននៃ ទីផ្សារស្របច្បាប់។ ដើម្បីការពារវិនិយោគិនគណៈកម្មការមូលបត្រកម្ពុជា កំពុងខិតខំធ្វើឱ្យពួកគេស្គាល់ក្រុមហ៊ុនឈ្មួញជើងសារ ដែលចុះបញ្ជីត្រឹមត្រូវ និងលើកទឹកចិត្តក្រុមហ៊ុនទាំងនោះ ឱ្យបន្តអនុវត្តវិធីសាស្ត្រគ្រប់គ្រងហានិភ័យ និងគោលនយោបាយការពារវិនិយោគិន។
លោក សុខ ដារ៉ា បានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា បានរីកចម្រើនគួរឱ្យកត់សម្គាល់ទាក់ទងនឹងបរិមាណជួញដូរ ចំនួនតួអង្គក្នុងទីផ្សារ និងបទប្បញ្ញត្តិ។
លោកបន្ថែមថា «រាល់ការវិនិយោគតែងមានហានិភ័យ ហើយកាលណាហានិភ័យកាន់តែខ្ពស់ ការតបស្នងនឹងកាន់តែច្រើន ហើយការធ្វើពិពិធកម្មលើការវិនិយោគ ជាយុទ្ធសាស្រ្តសំខាន់ ក្នុងការកាត់បន្ថយហានិភ័យ»។
លោក សៀង ធីរិទ្ធ ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ស្វែងរកចំណេះដឹង និងជំនាញនៃការជួញដូរឧបករណ៍និស្សន្ទ និងជ្រើសរើសក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទស្របច្បាប់ និងមានវិជ្ជាជីវៈជាដៃគូវិនិយោគរបស់ពួកគេ សម្រាប់សុវត្ថិភាពនៃដើមទុន និងការបង្គរទ្រព្យសម្បត្តិរបស់ពួកគេ។
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមទាំងអស់ក្នុងសិក្ខាសាលា តាមបណ្ដាលខេត្តទាំង៥នេះ។ ខណៈពេលក្រុមហ៊ុនបានបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗ ទាក់ទងនឹងចំណេះដឹងដែលត្រូវបានចូលរួមដោយ អ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិ ដើម្បីផ្តល់ការអប់រំដល់សាធារណៈជនកម្ពុជា។
លោក Hosea Poon បានបង្ហាញពីមោទនភាពលើសមិទ្ធផលទាំងនេះលោកថា «គ្រប់គ្នានៅក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល រួមទាំងខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់អ្នកចូលរួមនៅក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនេះ មិនថាពួកគេនៅទីណាទេវិនិយោគិនកម្ពុជា នឹងទទួលបានការអប់រំពីការវិនិយោគ ក៏ដូចជាការបង្ហាញ និងការគាំទ្រក្នុងការចាប់យកឱកាសវិនិយោគឱ្យប្រសើរ៕
សិក្ខាសាលារបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល និងគណៈកម្មការមូលបត្រកម្ពុជា នៅខេត្តបន្ទាយមានជ័យ
សិក្ខាសាលារបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល និងគណៈកម្មការមូលបត្រកម្ពុជា នៅខេត្តបាត់ដំបង
សិក្ខាសាលារបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល និងគណៈកម្មការមូលបត្រកម្ពុជា នៅខេត្តកំពង់ចាម
សិក្ខាសាលារបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល និងគណៈកម្មការមូលបត្រកម្ពុជា នៅខេត្តព្រះសីហនុ
សិក្ខាសាលារបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល និងគណៈកម្មការមូលបត្រកម្ពុជា នៅខេត្តសៀមរាប