(ភ្នំពេញ)៖ តំណាងចែកចាយរថយន្តនានាបាននាំចូលរថយន្តម៉ូដែលថ្មីៗ ជាច្រើនមកកាន់ទីផ្សារក្នុងឆ្នាំ ២០១៨នេះ។ វាបាន បង្ហាញពីគុណតម្លៃ និងមានភាពទាក់ទាញបំផុត។

ខាងក្រោមនេះជាការបកស្រាយសង្ខេប៖

ប្រភេទ SUVs រថយន្តប្រភេទ SUV ជាប្រភេទរថយន្តដែលទទួលបានការពេញនិយមនៅលើទីផ្សារនាពេលបច្ចុប្បន្ន ខណៈពេល ដែលរថយន្ត Pick-up បានគ្របដណ្តប់85% នៃការលក់កាលពីឆ្នាំមុន ប៉ុន្តែការលក់មានការធ្លាក់ចុះនៅសល់ ប្រមាណជាង 50% នៃការលក់សរុបបើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨!

ចំពោះរថយន្ត Fortuner ដែលមានចំនួនលក់ចេញខ្លាំងនៅដើមឆ្នាំ មិនត្រឹមតែប៉ុណ្ណោះ ចំនួនការលក់នៃរថយន្ត ដែលបានតម្លើងនៅប្រទេសឥណ្ឌូនេស៊ីមួយនេះមានការលក់ចេញខ្លាំងក្នុងខែសីហាផងដែរ។ សម្រាប់រថយន្ត Mazda CX-5 នៅតែរក្សារការលក់ចេញដ៏ល្អរបស់ខ្លួន និងជាពិសេសមានការ កើនឡើងខ្លាំងក្នុងអំឡុងពេលពិធី បុណ្យអ៊ុទូកដែលបានភ្ជាប់ជាមួយប្រូមូសិន។

ប្រភេទ Pickups រថយន្តប្រភេទ Pickups នៅតែមានភាពលេចធ្លោ។ ការលក់ប្រមាណជាង 70% នៃទីផ្សាររថយន្តថ្មីគឺជារថយន្ត ប្រភេទ Pickups ។ ទោះបីជាមានការធ្លាក់ចុះបើធៀបនឹងឆ្នាំមុនដែលមានអត្រានៃការលក់ 85% ក៏ដោយ ប៉ុន្តែសម្រាប់ជម្រើសថ្មីដូចជា MPV និង SUV បានធ្វើឲ្យរថយន្តប្រភេទ Pickups ក្លាយជាជម្រើសបន្ទាប់សម្រាប់ ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ទោះជាយ៉ាងណាវានៅតែជាជម្រើសដ៏ល្អសម្រាប់អ្នកចំការ និងម្ចាស់ សហគ្រាសដែលឧស្សាហ៌ធ្វើដំណើរទៅតាមខេត្ត។

សម្រាប់ប្រភេទ Pickups នេះ Ford Ranger Wildtrak បានយកឈ្នះទាំងស្រុងក្នុងទីផ្សារ។ ការលក់ដាច់ប្រមាណ 100 គ្រឿងក្នុងមួយខែ ដែលធ្វើឲ្យវាមានភាពជោគជ័យខ្លាំងនៅប្រទេសកម្ពុជា។ Toyota បានឈរលើលំដាប់លេខ 2 ទៅលើម៉ូដែល Hillux និង Tacoma ខណៈដែល Nissan Navara និង Mazda BT-50 បានប្រកួតគ្នាលើលេខរៀងបន្ទាប់។

ប្រភេទ Sedan ទីផ្សាររថយន្តប្រភេទ Sedan មិនទទួលបានភាពពេញនិយម ដោយសារតែប្រជាជនមានចំណូលចិត្តទៅលើ រថយន្តប្រភេទ SUV ជាង។ សូម្បីតែ Camry and Corolla ដែលធ្លាប់ជារថយន្តដែលលក់ដាច់បំផុត និង រថយន្ត Vios ដែលធ្លាប់ទទួលបានភាពជោគជ័យក៏មានការថយចុះផងដែរក្នុងឆ្នាំ 2018 នេះ។ មានតែ Mazda 3 ដែលនៅតែបន្តជារថយន្តប្រភេទ Sedan ដែលអាចរក្សាការលក់របស់ខ្លួនបាន។ បើនិយាយពីទីផ្សាររថយន្ត luxury ដូចជា BMW និង Mercedes ក៏មានការលក់កើនឡើងនាកន្លះឆ្នាំចុងក្រោយនេះ។ ចំពោះរថយន្តប្រភេទ mini ដូចជា Suzuki Celerio, Kia Picanto និង MG3 ដែលមានតម្លៃសមរម្យ ប៉ុន្តែនៅតែមិនទាន់ទទួលបានការពេញ និយមនៅឡើយ ។

ប្រភេទ MPVs ចំពោះរថយន្តប្រភេទ MPV ក៏ទទួលបានការពេញនិយមក្នុងទីផ្សារកម្ពុជាផងដែរ។ យើងសង្កេតឃើញថាមាន ការកើនឡើងនៃរថយន្តមួយទឹកដូចជា Toyota Alphard ដែលមានវត្តមានជាច្រើននៅលើដងវិថី។ រថយន្តដែល នាំចូលដោយតំណាងចែកចាយស្របច្បាប់មានដូចជា Hyundai H1 និង Kia Carnival ដែលមាន Option ល្អៗ។ យើងរំពឹងទុកថា នៅឆ្នាំក្រោយ ការប្រកួតប្រជែងនៃរថយន្តប្រភេទនេះ នឹងមានប្រជាប្រិយភាពសម្រាប់ អាជីវកម្មក្នុងស្រុក ក៏ដូចជាការរីកចម្រើនក្នុងវិស័យរថយន្ត។