(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់មន្រ្តីជាច្រើនរូប នៅក្នុង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
តាមរយៈព្រះរាជក្រឹត្យនេះ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ លោក ឡាំ ហេងហួត ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ មានឋានៈស្មើរដ្ឋមន្រ្តី និងតែងតាំង លោក យិន ឃុនផយ ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ មានឋានៈស្មើរដ្ឋមន្រ្តី។
ព្រះរាជក្រឹត្យក៏បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈអគ្គលេខាធិការរងចំនួន២រូប និងជំនួយការលោក ញឹម វណ្ណដា ចំនួន២រូប ព្រមទាំងទីប្រឹក្សា នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចំនួន១៩រូប៖