(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,២៤០គ្រឿង រកឃើញល្មើសច្បាប់៦៩៥គ្រឿង(ម៉ូតូ៧៩%) អប់រំ២៥៩គ្រឿង និងផាកពិន័យ៤៣៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៩ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន១,៨១៥គ្រឿង, អប់រំ១៤៩គ្រឿង និងផាកពិន័យ៣៦៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៥,៨៤២គ្រឿង រកឃើញយានយន្តល្មើស១៤,៣៥១គ្រឿង(ម៉ូតូ៧៥%) ក្នុងនោះអប់រំ៥,៣០៥គ្រឿង និងផាកពិន័យ៩,០៤៦គ្រឿង៕