(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យតែងតាំងមុខងារដល់ នាយទាហានចំនួន៦រូប។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងអនុក្រឹត្យនេះបានធ្វើការតែងតាំងដូចតទៅ៖
១៖ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ត្រូវបានតែងតាំងជា នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន
២៖ ឧត្តមសេនីយ៍ឯក អ៊ុ វន្នី ត្រូវបានតែងតាំងជា នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន និងជានាយលេខាធិការដ្ឋាន សេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន
៣៖ ឧត្តមសេនីយ៍ឯក ចាន់ សុខុម ត្រូវបានតែងតាំងជានាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន
៤៖ ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ត្រូវបានតែងតាំងជានាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន និងជានាយកទីចាត់ការហ្វឹកហ្វឺន
៥៖ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ត្រូវបានតែងតាំងជា នាយ សាលានាយទាហានសកម្ម
៦៖ ឧត្តមសេនីយ៍ទោ នឹម បាឡែន ត្រូវតែងតាំងជាង នាយកទីចាត់ការកលយុទ្ធ។
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖