(ភ្នំពេញ)៖ ពិតជាពិសេសសម្រាប់អ្នកចង់បាន លំនៅដ្ឋានដ៏ល្អប្រណិតពីបុរី ប៉េង ហួត ដោយបញ្ចុះតម្លៃរហូតដល់៣% ពីគម្រោងថ្មី ដឹស្តា មុនីរ៉ាហ៍ និងគម្រោងផ្សេងៗចំនួន៥ទៀត ដែលការបញ្ចុះតម្លៃនេះផុតកំណត់ត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។
គម្រោង ដឹស្តា មុនីរ៉ាហ៍ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ចំងាយ៥០០ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដី៨ហិចតា នៅលើទីតាំងភូមិសាស្ត្រល្អ និងអាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើឲ្យការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ។
ចំពោះគម្រោងទាំង៦ខាងលើ សុទ្ធសឹងតែជាគម្រោងអភិវឌ្ឍដែលស្ថិតក្នុងតំបន់ ដែលមានសក្តានុពលដោយឡែកពីគ្នា ក្នុងរាជធានីភ្នំពេញ ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ, ប្រព័ន្ធទឹក, ប្រព័ន្ធអគ្គិសនី, សួនច្បារបៃតង, សួនកំសាន្ដ, ក្លឹបហាត់ប្រាណ, អាងហែលទឹកជាដើម។ ចំណែកឯលំនៅដ្ឋានក្នុងគម្រោងទាំង៦ ខាងលើវិញជាលំនៅដ្ឋានប្រណីត និងរួមបញ្ចូលនូវរចនាបថបរទេស និងរចនាបថខ្មែរដោយឈរលើគុណភាព រឹងមាំនៃសំណង់ រចនាបថទាន់សម័យ សោភណ័ភាព ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃបញ្ចុះតម្លៃពិសេស រហូតមកដល់ពេលនេះ មានអតិថិជនបានអញ្ជើញមកសាកសួរព័ត៌មាន និងជាវលំនៅដ្ឋានយ៉ាងច្រើនកុះករ ទាំងនេះសបញ្ជាក់ថាបុរី ប៉េង ហួត ពិតជាទទួលបានការជឿជាក់ ពីអតិថិជនទៅលើគុណភាពសំណង់ សោភ័ណភាព និងភាពច្នៃប្រឌិតឈានមុខគេ ក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរសព្ទលេខ៖ ០១៥ ៩០ ៦៧ ៨៩ ឬតាមរយៈEmail: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕