(កំពង់ស្ពឺ)៖ ខណៈពេលនេះវេលាម៉ោងជិត៤រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ អគ្គិភ័យកំពុងឆេះរោងចក្រផលិតអង្ករ របស់ក្រុមហ៊ុន «ហ្គោល ឌិនរ៉ាយ» យ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅពេលនេះមានមនុស្សជាប់នៅខាងក្នុងរោងចក្រផងដែរ ខណៈអាជ្ញាធរ និងសមត្ថកិច្ចមិនទាន់អាចចូលជួយសង្គ្រោះបាននៅឡើយទេ។
សូមជម្រាបថា រោងចក្រផលិតអង្ករ «ហ្គោល ឌិនរ៉ាយ» ជារោងចក្រសម្ងួតស្រូវមួយយ៉ាងធំ ហើយកាលពីឆ្នាំ២០១៧កន្លងទៅ ក៏ធ្លាប់កើតមានគ្រោះអគ្គិភ័យនេះម្ដងរួចមកហើយ៕