(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួល ដោះស្រាយបណ្ដឹង របស់ការិយាល័យប្រជាពលរដ្ឋ រាជធានី-ខេត្ត។ នេះបើតាមសេចក្ដីសម្រេច របស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «រាល់ពាក្យបណ្ដឹង ដែលក្រុមការងារគណនេយ្យភាពរាជធានី ខេត្ត មិនទាន់ដោះស្រាយ ត្រូវបង្វែរពាក្យបណ្ដឹងទាំងនោះ មកការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ដើម្បីចាត់វិធានការសម្រុះសម្រួលដោយស្រាយបន្ដ»។
ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់សម្ដេចក្រឡាហោម ស ខេង ដែលមានខ្លឹមសារទាំងស្រុង៖