Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលខេត្តសៀមរាប បន្តចុះអង្កេតទំនិញនៅផ្សារពួក, រកមិនឃើញផលិតផលណាមួយ មានសារធាតុគីមីហាមឃាត់ឡើយ

19-12-2018 13:31

(សៀមរាប)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ និងសុខភាពប្រជាពលរដ្ឋ, សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៨ បានសហការ ជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត និងតំណាងម្ចាស់ផ្សារ បានចុះអង្កេតទំនិញនៅផ្សារពួកនៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ បានឲ្យដឹងថា នៅក្នុងឱកាសចុះត្រួតពិនិត្យទំនិញវេចខ្ចប់ និងផលិតផលម្ហូបអាហារមួយចំនួន ដែលដាក់តាំងលក់នៅក្នុងផ្សារពួកខាងលើនេះ បានធ្វើតេស្តជាបឋមទៅលើផលិតផលចំនីអាហារចំនួន១២គំរូ មានដូចជា៖ សរសៃគុយទាវ៤គំរូ, ស្ពៃជ្រក់, នំបញ្ចុក, សណ្ដែកបណ្ដុះ២គំរូ, ស្ករត្នោត, មឹក,បង្កង និងបង្គារ។

ជាលទ្ធផល មន្រ្ដីជំនាញពុំបានរកឃើញសារធាតុគីមីហាមឃាត់ណាមួយ នៅក្នុងគំរូផលិតផលម្ហូបអាហារទាំងនោះឡើយ។ ចំណែកទំនិញវេចខ្ចប់ និងខូចគុណភាពដែលដាក់តាំងលក់តាមតូប និងដេប៉ូ មួយចំនួនទៀត ដើម្បីមើលកាលបរិច្ឆេទផុតកំណត់ ប្រើប្រាស់ កំប៉ុងកំពិត ច្រេសស៊ី ។ល។និង។ល។ ជាលទ្ធផលយើងពុំបានជួបទំនិញខូចគុណភាពណាមួយឡើយ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារ ក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារពួក ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីក្នុងម្ហូបអាហារ៕