(ភ្នំពេញ)៖ កម្មវិធី «អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន» របស់ក្រុមហ៊ុន អូអ៊ិឈិ បានផ្ដល់នូវឱកាសដ៏អស្ចារ្យ ជូនដល់អតិថិជនរបស់ខ្លួន ដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់​ រាប់លានរង្វាន់ ដែលមានតម្លៃសរុបជាង ២,៥០០ លានរៀល ។

ក្នុងនោះរួមមានរង្វាន់ធំ គឺរថយន្ត Ford Ranger ឆ្នាំ២០១៩ តម្លៃ ៤,៧០០០ ដុល្លារ, ប្រាក់សុទ្ធ ១០ លានរៀល, ម៉ូតូ Honda Zoomer X តម្លៃ ២,១៥០ ដុល្លារ, ប្រាក់សុទ្ធ ៥០ដុល្លារ, ២០ដុល្លារ, ១០ដុល្លារ, ៥ដុល្លារ និងតែបៃតងអូអ៊ិឈិ រាប់លានដប។

អតិថិជនរបស់អូអ៊ិឈិជាច្រើននាក់ បានឈ្នះរង្វាន់ធំដ៏អស្ចារ្យ និងរង្វាន់តែបៃតងអូអ៊ិឈិ រាប់ពាន់រង្វាន់រួចមកហើយ។

ក្រុមហ៊ុន មានមោទនភាពបំផុត ក្នុងការប្រកាសអ្នកមានសំណាងឈ្នះរង្វាន់៧នាក់ ចុងក្រោយបំផុតនៅគ្រប់បណ្ដាលខេត្តទាំងអស់ ក្នុងកម្ពុជា ដែលបានឈ្នះរង្វាន់ធំ ១០លានរៀល និងម៉ូតូ Honda Zoomer X ពីកម្មវិធី «អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន»។

 ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អូអ៊ិឈិ នៅប្រទេសថៃ ដែលដឹកនាំដោយលោកស្រី Suporn Denpaisarn អនុប្រធានផ្នែកពាណិជ្ជកម្មអន្តរជាតិ និងលោក David Sim បានចូលរួមជាកិត្តិយស ក្នុងការផ្ដល់រង្វាន់ជូនដល់អ្នកឈ្នះ ទាំង៧នាក់ចុងក្រោយ។

អ្នកឈ្នះរង្វាន់ធំ១០លានរៀល រួមមាន៖ លោក សឿន​ តូ មកពីភូមិព្រែក ស្រុកស្អាង ខេត្តកណ្ដាល, អ្នកស្រី ថយ វណ្ណនឿន មកពីភូមិទឹកចេញ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, លោក ហ៊ង ស្រស់ មកពីភូមិតាសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម, លោកស្រី ហុង ឆេង មកពីភូមិជីហៃ ស្រុកកោះសូទិន ខេត្តកំពង់ចាម, លោក អ៊ឹង សុផាន់ណាក់ មកពីភូមិខ្វាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ចំណែកអ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda Zoomer X ដែលមានតម្លៃ ២,១៥០ ដុល្លារវិញ រួមមាន៖ លោក កាក់ ស៊ីម មកពីភូមិស្វាយ ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល, លោក ហួត គីមឡា មកពីភូមិព្រះមហាក្សត្រ ខេត្តកំពង់ស្ពឺ។

លោកស្រី Suporn Denpaisarn បានថ្លែងថា «យើងមានសេចក្ដីសោមន្សរីករាយណាស់ ក្នុងការអបអរសាទរ ចំពោះអតិថិជនឈ្នះរង្វាន់ធំ ទាំង៧នាក់​​ចុងក្រោយរបស់យើង ដែលបានឈ្នះរង្វាន់ពីកម្មវិធី «អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន»។ យើងនឹងបន្តផ្ដល់ជូនអតិថិជនរបស់យើង នូវបទពិសោធគួរឲ្យចាប់អារម្មណ៍របស់ អូអ៊ិឈិ ដែលជាតែបៃតងលេខ១ នៅកម្ពុជា»។

អតិថិជន មិនត្រឹមតែទទួលបាននូវសុខភាពល្អ ពីអត្ថប្រយោជន៍របស់តែបៃតងប៉ុណ្ណោះនោះទេ ថែមទាំងអាចទទួលបាននូវភាពរីករាយ ក្នុងការឈ្នះរង្វាន់រាប់លានរៀល ពីកម្មវិធីផ្ដល់រង្វាន់របស់ អូអ៊ិឈិ ផងដែរ។

កម្មវិធី «អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន» គឺជាឱកាសដ៏ល្អមួយ សម្រាប់អតិថិជនរបស់តែបៃតងអូអ៊ិឈិ ដើម្បីឈ្នះរង្វាន់រាប់លានរង្វាន់ ដែលកំពុងតែរង់ចាំអ្នកឈ្នះ។

អ្នកគ្រប់គ្នាអាចក្លាយជាម្ចាស់រង្វាន់ បានយ៉ាងងាយស្រួល ដោយគ្រាន់តែពិសាតែបៃតង អូអ៊ិឈិ ណាមួយដែលអ្នកចូលចិត្ត ហើយពិនិត្យមើលរង្វាន់ក្រោមគំរបដប។ អ្នកពិតជានឹងអាចក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ ពីកម្មវិធី «អូអ៊ិឈិ បើកគំរបក្លាយជាអ្នកមាន»៕