(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈដល់មន្ត្រីក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សរុបចំនួន៦៥រូប។
បើតាមព្រះរាជក្រឹត្យស្តីពីការតែងតាំងនិងផ្ដល់ឋានៈរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នេះឃើញមានសមាសភាពនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានតែងតាំងនិងផ្ដល់ឋានៈនោះ មានលោកទេសរដ្ឋមន្ដ្រី យឹម ណុលឡា ជាប្រធាន និងមានលោក លោកស្រីមួយចំនួន ជាអនុប្រធាន ជាសមាជិក និងជាអគ្គលេខាធិការ អគ្គលេខាធិការរង ដូចមានចែងក្នុងព្រះរាជក្រឹត្យដែលមានខ្លឹមសារទាំងស្រុង៖