(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងអភិបាលរងខេត្តត្បូងឃ្មុំ ចំនួន២រូប។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ។
អនុក្រឹត្យដដែលនេះ បានបញ្ជាក់ថា អភិបាលរងខេត្តត្បូងឃ្មុំ ទាំងពីររូបរួមមាន៖
១៖ លោក ពាង ណារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ (អតីតនាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ)។
២៖ លោក កេង ប៊ុនណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ (អតីតអភិបាលស្រុកត្បូងឃ្មុំ) ៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖