(ភ្នំពេញ)៖ នៅព្រលប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្រ្តីមួយចំនួនចុះត្រួតពិនិត្យមើលការបំពាក់ភ្លើងបំភ្លឺតាមដងវិថី និងវិមានឈ្នះឈ្នះ ដើម្បីត្រៀមរៀបចំសម្ពោធនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ការចុះត្រួតពិនិត្យនេះ មានការចូលរួមដោយ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនផងដែរ៕