(ស្វាយរៀង)៖ ការប្រកួតពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ បានបញ្ចប់សប្តាហ៍ទី១២ មាន៤ប្រកួត ដោយបានរកឃើញក្រុមកីឡាចំនួន៤ ឡើងទៅវគ្គ១/២បន្ត។
លទ្ធផលក្នងសប្តាហ៍ទី១២ រួមមាន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សៀងហៃរីហ្សត ២-៤ អធិការនគរបាលក្រុងបាវិត
យុវជន, ស្រុកស្វាយជ្រំ ៣-៤ ស.ស.យ.ក ស្រុករមាសហែក។
ដោយឡែកនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ស.ស.យ.ក ក្រុងស្វាយរៀង ១-១ ស.ស.យ.ក ក្រុងបាវិត (ថែមម៉ោង១៥នាទី ២ដង និងប៉េណាល់ទី១៣-១២), Blue Dragon១-២ សុភ័ក្តិ ម៉ូទ័រ FC ជីភូ (ថែមម៉ោង១៥នាទី២ដង)។
ក្រុមបាល់ទាត់ដែលបានឡើងទៅវគ្គខ្វែងបន្ត ចំនួន៤ក្រុម រួមមាន៖ ស.ស.យ.ក ក្រុងស្វាយរៀង, ស.ស.យ.ក ស្រុករមាសហែក, អធិការនគរបាលក្រុងបាវិត និងសុភក្តិ ម៉ូទ័រ FC ជីភូ។
ក្រោយចាប់ឆ្នោតដែលបានធ្វើឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រុមដែលត្រូវប៉ះគ្នា រួមមាន៖ ការប្រកួតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ អធិការនគរបាលក្រុងបាវិត ប្រកួតជាមួយ សុភក្តិ ម៉ូទ័រ FC ជីភូ (វេលាម៉ោង៣៖០០នាទីរសៀល)
ស.ស.យ.ក ស្រុករមាសហែក ប្រកួតជាមួយ ស.ស.យ.ក ក្រុងស្វាយរៀង (វេលាម៉ោង៥៖០០នាទីរសៀល)។ ចំពោះកម្មវិធីផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ខាងមុខ៕