(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៥៤២គ្រឿង រកឃើញល្មើសច្បាប់៨៧៥គ្រឿង(ម៉ូតូ៨១%) អប់រំ២៥៥គ្រឿង និងផាកពិន័យ៦២០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៨ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៣,៧១០គ្រឿង, អប់រំ១៨៤គ្រឿង និងផាកពិន័យ៤៧០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨២,៦០២គ្រឿង រកឃើញយានយន្តល្មើស១៣,៦៥៦គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ៥,០៤៦គ្រឿង និងផាកពិន័យ៨,៦១០គ្រឿង៕