(រតនគិរី)៖ ដើម្បីធ្វើឱ្យប្រសើរឡើង នូវបែបផែនជីវិតិរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវារហ័សទាន់ចិត្ត សុវត្ថិភាព និងងាយស្រួល ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បាននាំមកដំណោះស្រាយដល់អតិថិជន ដែលរស់នៅក្នុងខេត្តរតនគិរី នូវមធ្យោបាយបង់ថ្លៃអគ្គិសនី ងាយស្រួល និងលឿនរហ័ស តាមរយៈបញ្ជរបេឡា អេធីអឹម សេវាធនាគារចល័ត គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានថ្លែងថា ឥឡូវនេះ អតិថិជិនក្នុងខេត្តរតនគិរី អាចទូទាត់វិក្កយបត្រអគ្គិសនីខេត្តរតនគិរី ស្រុកវើនសៃ ស្រុកលំផាត់ និងស្រុកតាវែងបានដោយលឿន និង ងាយស្រួល។
លោកបន្ថែមថា រហូតមកដល់ពេលនេះ ប្រាសាក់បានដាក់ឱ្យដំណើរការសេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត និងស្រុកកំពង់ត្រាច ខេត្តក្រចេះ និងស្រុកស្នួល។ ហើយឥឡូវនេះ ការផ្ដល់ជូនសេវាទូទាត់វិក្កយបត្រអគ្គិសនីនៅក្នុងខេត្តរតនគិរីជាសមិទ្ធផលថ្មីរបស់ប្រាសាក់ ក្នុងការបម្រើអតិថិជនឱ្យបានកាន់តែប្រសើរ។
ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ និងឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលផ្តល់នូវភាពរីកចម្រើនរួមមាន សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹកភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស ម៉ាស៊ីនឆូតកាត សេវាធនាគារចល័ត និងម៉ាស៊ីនអេធីអឹម នៅទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង តាមលេខទូរស័ព្ទ៖ 086 999 911 ឬ 023 999 911 ឬ www.prasac.com.kh