(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata បានដាក់ឲ្យដំណើរការសេវា Voice over WiFi (VoWiFi) ដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឲ្យអតិថិជន របស់ក្រុមហ៊ុន Smart ធ្វើការហៅចេញ ឬទទួលការហៅចូល និងផ្ញើសារតាមរយៈការភ្ជាប់ប្រព័ន្ធ WiFi នានានៅលើពិភពលោក។ សេវាកម្មនេះមានឈ្មោះថា Smart WiFi Calling។
បច្ចេកវិទ្យានេះ អនុញ្ញាតឲ្យអតិថិជនរបស់ក្រុមហ៊ុន Smart ដែលប្រើស៊ីម Smart 4G និងឧបករណ៍ដែលអាចប្រើសេវាកម្មនេះ ធ្វើការហៅចេញឬទទួលការហៅចូល និង ផ្ញើសារតាមបណ្តាញប្រព័ន្ធ WiFi ណាមួយគ្រប់ពេលវេលា ដោយភាពងាយស្រួលដូចការប្រើសេវាទូរស័ព្ទផងដែរ។ នេះពិតជាងាយស្រួល សម្រាប់ការប្រើប្រាស់នៅកន្លែង ដែលមានសេវាទូរស័ព្ទខ្សោយ ឬ មិនមានតែម្ដង ក៏ដូចជាពេលការប្រើសេវា Roaming តាមរយៈការភ្ជាប់ប្រព័ន្ធ WiFi គ្រប់ទីកន្លែងនៅលើពិភពលោក។
លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata បានចាត់ទុកការសម្ពោធ Smart WiFi Calling នេះ ជាវឌ្ឍភាពដ៏សំខាន់មួយដើម្បីសម្រចគោលដៅរបស់ Smart ក្នុងការផ្តល់ជូននូវបទពិសោធន៍ទូរស័ព្ទចល័តដ៏ល្អបំផុតនៅទូទាំងប្រទេសកម្ពុជា។
លោកបានពន្យល់ថា «ក្រុមហ៊ុន Smart មានមោទនភាពយ៉ាងខ្លាំង ក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាទូរស័ព្ទចល័តចុងក្រោយបំផុត និងឈានមុខគេដល់អតិថិជនរបស់យើង នៅទូទាំងប្រទេស ហើយការដាក់ឲ្យដំណើការនៅថ្ងៃនេះ គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយទៀត របស់ក្រុមហ៊ុន Smart ដែលនាំមុខគេ នៅកម្ពុជា។ ខណៈដែលក្រុមហ៊ុន Smart បន្តផ្តល់សេវា 4.5G នៅទូទាំងប្រទេសកម្ពុជា ការដាក់ឲ្យប្រើប្រាស់នូវសេវា Smart WiFi Calling នឹងផ្តល់ការធានាបន្ថែមមួយកម្រិតទៀត សម្រាប់អតិថិជនរបស់ក្រុមហ៊ុន Smart និងអ្នកដែលបានភ្ចាប់សេវា Roaming ទាំងអស់ ដោយមិនចាំបាច់មានភាពខ្វល់ខ្វាយ។ ដោយអាចនិយាយបានថា ការភ្ជាប់ WiFi នានាគឺជាផ្នែកមួយនៃសេវាទូរស័ព្ទ របស់ក្រុមហ៊ុន Smart»។
លោក Stjepan បានថ្លែងថា «ទោះបីជាអតិថិជន ស្ថិតនៅក្នុងទីតាំងដែលមានសេវាទូរស័ព្ទចល័តខ្សោយ ឬគ្មានក៏ដោយ ឥឡូវនេះពួកគាត់អាចធ្វើការហៅចេញ ឬទទួលការហៅចូល ជាមួយការភ្ជាប់ប្រព័ន្ធ WiFi ដែលកាលពីមុន គឺមិនអាចធ្វើទៅបាន។ ការហៅចេញបែបនេះ ត្រូវបានចាត់ទុកដូចជាការហៅទូរស័ព្ទក្នុងស្រុក។
ឧទាហរណ៍ អ្នកនៅក្នុងជណ្ដើរយន្ដ មិនមានសេវាទូរស័ព្ទ ប៉ុន្ដែមានប្រព័ន្ធ WiFi ដែលដំណើរការល្អ ដូច្នេះការហៅទូរស័ព្ទរបស់អ្នក និងរលូតដោយមិនមានភាពរអាក់រអួល ដូចជាអ្នកមានសេវាទូរស័ព្ទពេញតែម្ដង។ ដូចគ្នានោះដែរ ពេលអ្នកធ្វើដំណើរកំសាន្ដទៅប្រទេស សឹង្ហបុរី ឬទីកន្លែងណាក៏ដោយ នៅពេលដែលអ្នកភ្ជាប់ប្រព័ន្ធ WiFi នៅសណ្ឋាគារ ឬអាកាសយាន្ដដ្ឋាន ចាប់ពីពេលនោះមក ប្រព័ន្ធក្រុមហ៊ុន Smart នឹងចាត់ទុកថាអ្នកកំពុងនៅកម្ពុជា។
ដូច្នេះអ្នកអាចធ្វើការហៅចេញ ទៅកាន់អ្នកប្រើប្រាស់ Smart ដោយការហៅចេញនេះ នឹងត្រូវបានចាត់ទុកជាការហៅក្នុងស្រុក ដោយមិនមានការបង់ប្រាក់បន្ថែមនោះទេ។ អញ្ចឹងបានន័យថា វាមិនមានការបង់ប្រាក់សម្រាប់ Roaming ក្នុងការធ្វើការហៅនិងទទួលការហៅចូលនោះទេ។
នេះពិតជាសេវាកម្មដ៏អស្ចារ្យ ដែលកាន់តែងាយស្រួល សម្រាប់ការហៅរបស់អ្នក។ ក្រុមហ៊ុន Smart ជាប្រតិបត្ដិករក្នុងកម្ពុជាតែមួយគត់ ដែលផ្ដល់សេវាកម្មនេះ និងជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនមួយចំនួនតូច ក្នុងតំបន់ដែលផ្ដល់សេវានេះ។
ទូរស័ព្ទមួយចំនួនដែលផលិតដោយ Samsung Huawei និង Apple អាចប្រើប្រាស់សេវា Smart WiFi Calling នេះបានហើយ។
*Samsung រួមមាន Galaxy A6, Galaxy A6 Plus, Galaxy A7, Galaxy A9, Galaxy J2 Pro, Galaxy J4 Core, Galaxy J4+, Galaxy J6+, Galaxy J7, Galaxy J8, Galaxy S8, Galaxy S8+, Galaxy S9, Galaxy S9+, Galaxy Note9
*Huawei រួមមាន Mate 20, Huawei Mate 20 Pro, Huawei P20, Huawei P20 Pro, Huawei Nova 3, Huawei Nova 3i, Huawei Nova 3lite
*iPhone របស់ Apple រួមមាន iPhone 6 ឡើងទៅដែលមាន iOS 12.1.1
ដើម្បីដំណើរការសេវា VoWiFi គ្រាន់តែបើកឲ្យដំណើរការប្រព័ន្ធ WiFi Calling នៅក្នុង Setting ក្នុងទូរស័ព្ទរបស់អ្នក។
១៖ ទូរស័ព្ទប្រភេទ Android ចូលទៅ Setting -> ចុចលើ «Connection» -> ចុចលើ «Wi-Fi Calling»
២៖ទូរស័ព្ទប្រភេទ iOS ចូលទៅ Setting -> ចុចលើ “Cellular” -> ចុចលើ «Wi-Fi Calling»
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់Smart តាមរយៈ www.facebook.com/SmartAxiata ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh ៕