(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយម ចំពោះក្រុមហ៊ុន ខេមហ្វូន ក្នុងកិច្ចខិតខំប្រឹងប្រែងផលិត និងចែកចាយទូរស័ព្ទ ឆ្លើយតបនឹងតំរូវការ និងបត់បែនតាមវប្បធម៌ និងស្ថានភាពជាក់ស្តែង ក្នុងប្រព័ន្ធទំនាក់ទំនង ជាមួយនឹងលក្ខណ:ពិសេសរបស់ទូរស័ព្ទ ដូចជា វិទ្យុ, ទូរទស្សន៍, ជញ្ជីងថ្លឹងអេឡិចត្រូនិក, ឧបករណ៍វាស់កម្តៅខ្លួន កម្តៅទឹក និងសម្ពាធឈាម ជាដើម ជូនដល់ប្រជាជនខ្មែរ ទូទាំងប្រទេស។
ការលើកឡើងរបស់រដ្ឋមន្ដ្រី បានធ្វើឡើងក្នុងឱកាសលោក អនុញ្ញាតទទួលជួបគណៈគ្រប់គ្រង ក្រុមហ៊ុនខេមហ្វូនថ្មីៗនេះ ដែលជាក្រុមហ៊ុនចែកចាយទូរស័ព្ទ Meizu ជាបុត្រសម័្ពន្ធ របស់ក្រុមហ៊ុន Camfone ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី បានលើកឡើងផងដែរ ពីអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ថា «ការបើកភ្នែកឲ្យធំ ទៅមុខឲ្យលឿន» របស់សម្តេចតេជោ ហ៊ុន សែន សម្រាបរបត់ និងការវិវត្តដ៏ឥតឈប់ឈរ របស់បច្ចេកវិទ្យាសកលលោក»។
ថ្មីៗនេះ ក្រុមហ៊ុន បានទទួលសិទ្ធិចែកចាយទូរស័ព្ទ លំដាប់គុណភាព និងគុណតម្លៃ Meizu ល្បីលើសកលលោក ដូចជា បារាំង រុស្សី អ៊ុយក្រែន អេស៊ីប ឥណ្ឌា ចិន ថៃ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ។ល។
គូសបញ្ជាក់ផងដែរថា Meizu 16th RAM 6GB | 8GB ROM 64GB | 128GB ជាម៉ូដែលលំដាប់កំពូល របស់ Meizu បានមកដល់កម្ពុជា ហើយទទួលបានការសរសើរគាំទ្រ លើគុណភាព ជាមួយ និងល្បើនលឿន កាមេរ៉ា មុខក្រោយ ច្បាស់ត្រជាក់ភ្នែក និងរាងស្តើង ស៊ីមពីរ 4G LTE ព្រមទាំងថតវីដេអូ កំរិត 4K មិនទាក់។ រីឯតម្លៃ គួរជាទីពេញចិត្ត និងទទួលយកបាន។
ជាងនេះទៅទៀត Meizu C9 ទូរស័ព្ទលំដាប់ថវិកាតម្លៃ ៨៨ដុល្លារ ស៊ីម2 4G LTE ក៏បានមកដល់ ហើយលក់ដាច់បំផុត ឆ្លើយតប និងតំរូវការរបស់អតិថិជនទូទាំងបណ្តាខេត្តនានា។ លោកអ្នកអាចសន្សំសំចៃប្រាក់កាក់ ដោយមិនចាំបាច់ចំណាយថវិកាច្រើន លើការទិញទូរស័ព្ទ វៃឆ្លាត សំរាប់ប្រតិបត្តិការ កម្មវិធីធនាគារចល័ត (Mobile banking) និងតាក់ស៊ី ដូចជា WeGo Taxi App ជាដើម។
ក្រុមហ៊ុន ខេម ហ្វូន ក៏បានអំពាវនាវដល់អតិថិជន មេត្តាគាំទ្រ និងជួយផ្សព្វផ្សាយផលិតផលរបស់កូនខ្មែរ ប្រយោជន៍ដើម្បី «ចំណេញដល់សង្គមជាតិ និងខ្លួនឯង» ៕