(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បិតត្រាំង នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ បានបើកប្រតិបត្តិការដូចភ្លៀងរលឹម រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចដែកកោង ស្ថិតក្នុងភូមិបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៣នាក់ ទី១៖ ឈ្មោះ សឹម វិសុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី២៖ ឈ្មោះ ដា ចន្នី ភេទប្រុស អាយុ៣២៩ឆ្នាំ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ក្រុង ខេត្តព្រះសីហនុ និងទី៣៖ ឈ្មោះ ជួន សុភ័ណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការណ៍នេះ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន៣កញ្ចប់ ថ្នាំគ្រាប់ប្រភេទ WY ចំនួន៣៨គ្រាប់ និងទូរស័ព្ទ ចំនួន២គ្រឿង៕