(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងដំឡើងឋានៈ ដល់អនុប្រធាន និងសមាជិកគណៈ កម្មាធិការសិទ្ធិមនុស្ស ចំនួន៤៧រូប។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ។
បើតាមព្រះរាជក្រឹត្យ អនុប្រធាន និងសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សទាំង ៤៧រូបនេះ មាន១៦រូបផ្តល់ឋានៈស្មើរដ្ឋមន្ត្រី, ១១រូបផ្តល់ឋានៈស្មើរដ្ឋលេខាធិការ, ៩រូបឋានៈស្មើអនុរដ្ឋលេខាធិការ និង១១រូបស្មើអគ្គនាយក៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖