(ភ្នំពេញ)៖ សហគ្រិនភាពកម្ពុជា ជាសិក្ខាសាលាថ្មីមួយ ដែលរៀបចំឡើងដោយធនាគារហ្វីលីព ដើម្បីលើកទឹកចិត្តដល់សហគ្រិន និងអ្នកជំនួញឱ្យទទួលបានភាពជោគជ័យលើពាណិជ្ជកម្មកាន់តែច្រើន តាមរយៈការចែករំលែក ការយល់ដឹងពីអ្នកជំនាញលើវិស័យផ្សេងៗ ។
សិក្ខាសាលានេះ ក៏បានលើកទឹកចិត្ត និងលើកកម្ពស់ការធ្វើល្អ និងការផ្តល់ត្រឡប់ទៅសហគមន៍តាមរយៈការជ្រើសរើសវាគ្មិន ដែលជាអ្នកដឹកនាំ ទាំងនៅក្នុងពិភពជំនួញ និងការងារសហគមន៍។
គំនិតផ្តួចផ្តើមនេះ ផ្តោតសំខាន់លើ អតិថិជនសំខាន់ៗរបស់ធនាគារហ្វីលីព និងផ្តល់នូវវេទិកាដ៏ល្អឥតខ្ចោះមួយសម្រាប់ពួកគាត់ក្នុងការភ្ជាប់បណ្តាញ ជាមួយម្ចាស់អាជីវកម្ម ដែលមានគំនិតដូចគ្នា។
សិក្ខាសាលាស្តីពី «សហគ្រិនភាពនៅកម្ពុជា» ដែលបានប្រារព្ធធ្វើឡើងនៅ Rosewood នៅថ្ងៃសុក្រទី៧ ខែធ្នូឆ្នាំ២០១៨ ត្រូវបានចូលរួមដោយភ្ញៀវចំនួន៣០នាក់ និងវាគ្មិនដ៏លេចធ្លោចំនួនពីរនាក់ ៕