(ភ្នំពេញ)៖ ស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីជូនដំណើរគូស្វាមីភរិយាថ្មីចំនួន១៥គូ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការចូលរួមជូនដំណើរពិសេសពីក្រុមការងារស្រាបៀរថៃហ្គ័រ និងក្រុមការងារពិសេសសម្រាប់ជួយសម្រួលដល់ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ VIP ទៅកាន់ប្រទេសជប៉ុនជាពិសេស បានផ្តល់ជូនការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ គឺសណ្ឋាគារ Mystays Premier Hotel និងសណ្ឋាគារ Grand Nikko Tokyo Daiba ដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាន និងតំបន់ប្រវត្តិសាស្រ្តល្បីៗនៅលើកោះហុកកៃដូដូចជាប្រឡាយព្រែកជីកអូតារូ (Otaru Canal) ហាង Kitaichi Glass outlet សារមន្ទីរតន្រ្តីអូតារូ (Otaru Music Box Museum) តំបន់រមណីយដ្ឋានជិះស្គីអន្តរជាតិ សាផូរ៉ូ (Sapporo International Ski Resort) ឧទ្យាន Shiroi Koibito ផ្សារទំនើប Tanukikoji Shopping Street ប្រាសាទបុរាណ Asakusa និងតំបន់ផ្សារទំនើប Ginza នៅក្នុងទីក្រុងតូក្យូ រួមជាមួយទឹកប្រាក់ $1,500 និងអាហារពេលល្ងាចសម្រាប់គូស្វាមីភរិយាថ្មីចំនួនដប់ប្រាំគូ ដែលដំណើរកម្សាន្តនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង៧០ប្រទេស ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំង នៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេស ជាស្រាបៀរដែលសក្ត័សមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។
កាន់តែអស្ចារ្យ សម្រាប់គម្រោងអាពាហ៍ពិពាហ៍ថ្មី ក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ស្រាបៀរថៃហ្គ័រ ចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ។
រាល់ការជាវស្រាបៀរថៃហ្គ័រ សម្រាប់អាពាហ៍ពិពាហ៍របស់លោកអ្នក នឹងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនីជាមួយនឹងទឹកប្រាក់ 1,500 ដុល្លារ ចំនួន១៥រង្វាន់។
កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 និង 011 333 500។
ស្តែងចេញថ្ងៃដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី៕
សូមរីករាយពិសាថៃហ្គ័រ ដោយទទួលខុសត្រូវ!!!