(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៣៥១គ្រឿង រកឃើញល្មើសច្បាប់៧១៨គ្រឿង (ម៉ូតូ៧៩%) អប់រំ២៣៩គ្រឿង និងផាកពិន័យ៤៧៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៧ ខែធ្នូនេះ ត្រួតពិនិត្យបានចំនួន២,៩៣៦គ្រឿង, អប់រំ១៣៥គ្រឿង និងផាកពិន័យ៤១១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន៧៦,០៦០គ្រឿង រកឃើញយានយន្តល្មើស ១២,៧៨១គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ ៤,៧៩១គ្រឿង និងផាកពិន័យ៧,៩៩០គ្រឿង៕