(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤ នៅទីក្រុងហ្លួងប្រាបាង្គ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់១៧ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រទេសឡាវ និងចិន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កិច្ចប្រជុំបានអនុម័ត «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤» និងកត់សំគាល់លើ «របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៨ ស្តីពីការអនុវត្ត ផែនការសកម្មភាព៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)» ដែលបានលើកឡើងពីការអភិវឌ្ឍចុងក្រោយបំផុត និងសមិទ្ធផលដែលលេចចេញពីការអនុវត្តសេចក្តីសម្រេចនៃ កិច្ចប្រជុំកំពូលលើកទី២នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ- ឡានឆាងលើកទី៣។
ខាងក្រោមគឺជាសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចប្រជុំរបស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅក្នុងប្រទេសឡាវ៖