(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៣រសៀលនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះ បានពិភាក្សា និងអនុម័តទៅលើឯកសារដែលបានរៀបចំក្នុងនោះមាន៖
១៖ របាយការណ៍សកម្មភាពឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩
២៖ របាយការណ៍ចំណូល-ចំណាយឆ្នាំ២០១៨ និងព្យាករណ៍ចំណូលថវិកា នៅឆ្នាំ២០១៩
៣៖ ការស្នើសុំអនុម័តថវិកា សម្រាប់ចំណាយជាអាទិភាព នៅឆ្នាំ២០១៩
៤៖ បញ្ហាផ្សេងៗ....៕