(ភ្នំពេញ)៖ ហាងលក់សំលៀកបំពាក់ Love, Bonito បានប្រារព្ធពិធីអបអរសាទរខួបគំរប់២ឆ្នំារបស់ខ្លួន ក្នុងការបង្ហាញខ្លួននៅទីផ្សារកម្ពុជា។

 រយៈពេល២ឆ្នាំមកនេះ Love, Bonito បានបើកដំណើរការហាងចំនួន២ ដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លំាងពី RMO Retail ដែលជាក្រុមហ៊ុនមានសិទ្ធនាំចូលនូវម៉ាកល្បីៗ ដូចជា Puma និងTimberland ជាដើម ដែល Love , Bonito បានក្លាយជាម៉ាកសំលៀកបំពាក់ដែលស្ត្រីកម្ពុជាគ្រប់រូប និងគ្រប់ស្រទាប់វណ្ណៈផ្តល់ការជឿជាក់ខ្លំាងផងដែរ។

ពិធីអបអរសាទរខួបគំរប់២ឆ្នាំ Love, Bonito បានរៀបចំឡើងនៅ Aeon Mall សែនសុខ ដោយមានការចូលរួមសំដែងពីសំណាក់តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា និងមានការដើរបង្ហាញម៉ូតពី Collection ថ្មីៗ និង LYLAS Bridesmaid Collection ដែលបានច្នៃម៉ូតឡើងដោយក្រុមការងាររបស់ Love , Bonito ផងដែរ។

ហាង Love , Bonito មានការជឿជាក់ថា ខ្លួនជាម៉ាកសំលៀកបំពាក់របស់នារីល្បីមួយនៅក្នុងតំបន់ ដែលបង្កើតឡើងនៅឆ្នាំ២០១០ ក្រុមការងារមានសរុបជាង ១៥០នាក់ ដែលមានទីស្នាក់ការធំនៅប្រទេសសិង្ហបុរី និងការិយាល័យនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហើយLove , Bonito បានផ្តល់សិទ្ធិដល់ RMO Retail ជាអ្នកចែកចាយផ្តាច់មុខនៅប្រទេសកម្ពុជាផងដែរ។

បើតាម Rachel Lim ស្ថាបនិករបស់ Love , Bonito បានធ្វើការបង្ហាញពីការជ្រើសរើសសំលៀកបំពាក់ ដែល Love, Bonito បានច្នៃម៉ូតឡើងទៅតាមរូបរាងរបស់ស្រ្តីអាស៊ីគ្រប់រូប ដើម្បីឲ្យសាកសម។ មួយវិញទៀត Love , Bonito គឺបានដឹកនំាដោយជោគជ័យ ពីសំណាក់អ្នកគ្រប់គ្រងជាន់ខ្ពស់ជាស្ត្រីអាស៊ី ដោយមានចក្ខុវិស័យ ដើម្បីក្លាយជាម៉ាកសំលៀកបំពាក់ដ៏ល្បីសម្រាប់នារីសម័យថ្មី៕