(ភ្នំបេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ លោក Sylvain WASERMAN អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារំាង ដែលបានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជា។
ជំនួបនេះធ្វើឡើងនៅវិមានរដ្ឋសភា ហើយបន្ទាប់បញ្ចប់ជំនួបសវនាការនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបារាំង នឹងជួបពិភាក្សាការងារជាមួយ លោក ឈាង វុន ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-បារាំង នៅវិមានរដ្ឋសភាផងដែរ។
សូមបញ្ជាក់ថា លោក ស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain WAERMAN) អនុប្រធានរដ្ឋសភាបារាំង បាន និងកំពុង មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី២០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-បារាំង ឱ្យកាន់តែរឹងមាំថែមទៀត៕