(ភ្នំពេញ)៖ គណៈកម្មការប្រឡងជ្រើសរើស និស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជនចូលរៀនថ្នាក់ វេជ្ជបណ្ឌិតឯកទេសចំនួន ២១ឯកទេស ស្មើនឹងនិស្សិតចំនួន១៥៦នាក់ ឲ្យចូលសិក្សានៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។

កាលបរិច្ឆេទទទួលពាក្យប្រឡងចាប់ផ្តើមចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។ ខណៈការប្រឡងជ្រើសរើស នឹងរៀបចំឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖