Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ថោង ខុន៖ តាមការវាយតម្លៃបឋម បុណ្យសមុទ្រថ្ងៃទី៣ មានភ្ញៀវទេសចរចូលទស្សនា ៩ម៉ឺននាក់

17-12-2018 00:27

(កោះកុង)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់អង្គភាពព័ត៌មាន Fresh News នាយប់ថ្ងៃទី១៦ ខែធ្នូនេះឲ្យដឹងថា តាមការវាយតម្លៃបឋម ក្នុងពិធីបុណ្យសមុទ្រថ្ងៃទី៣ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណ ៩ម៉ឺននាក់។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា នៅរាត្រីទី៣ នេះ ដែលជាថ្ងៃបង្ហើយនៃពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង មានប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ ៩មុឺននាក់ (តាមការវាយតម្លៃបឋម) ក្រោយការសម្ដែងសិល្បៈរបស់ប្រទេសទាំង៤ មានឥណ្ឌា ឥណ្ឌូណេសុី ថៃ វៀតណាម និងខេត្តទាំង៤ ដែលជាប់ឆ្នេរសមុទ្រ ចាបុីដងវៃងជាដើម។

លោកបានបន្តថា ក្នុងរាត្រីថ្ងៃទី៣នេះដែរ ក៏មានការរៀបចំកម្មវិធីកម្សាន្តយ៉ាងសប្បាយរីករាយពោរពេញដោយស្មារតីសាមគ្គីភាព មិត្តភាពយ៉ាងស្និទ្ធស្នាលបំផុតរវាងប្រជាជន និងដៃគូអន្តរជាតិនានា។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង ដែលមានរយៈពេលបីថ្ងៃនោះ (ថ្ងៃទី១៤-១៥-១៦) នឹងត្រូវបញ្ចប់នៅយប់ថ្ងៃទី១៦ ខែធ្នូនេះហើយ សូមប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយ ចូលរួមទស្សនាប្រកបដោយភាពសប្បាយរីករាយ ពិសេសក៏សូមត្រៀមខ្លួនចូលរួមទស្សនា ក្នុងពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត នាឆ្នាំក្រោយទៀត៕