Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សុភាសិត និងគតិបណ្ឌិតទាំង១០ប្រចាំសប្ដាហ៍ថ្មី

16-12-2018 19:54

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវសុភាសិតរបស់ខ្មែរ និងគតិបណ្ឌិតរបស់អ្នកប្រាជ្ញ និងបុគ្គលល្បីៗលើពិភពលោក ចំនួន១០ថ្មីទៀត មកបង្ហាញជូនមិត្តអ្នកអានបន្តទៀត។

គតិបណ្ឌិតទាំង១០នោះ រួមមាន៖

១៖ អបួនយ៉ាងដែលគួរជៀសវាង៖ អួតអាង អុចអាល អេបអប និងអេចអូច «សុភាសិតខ្មែរ»។

២៖ និយាយចុះ បើវាធ្វើឱ្យប្រសើរជាងការនៅស្ងៀម «មហា គន្ធី»។

៣៖ អ្នកដឹកនាំត្រូវតែដឹងថាខ្លួនឯងចេះអ្វី ត្រូវមានសមត្ថភាពធ្វើឱ្យមនុស្សនៅជុំវិញដឹងច្បាស់អំពីអ្វីដែលខ្លួនចេះ។ ក្លារេនស៍ ប៊ីនរេនដេល (Clarence B. Randal)។

៤៖ ការធ្វើខ្លួនជាគំរូ គឺជាការដឹកនាំ «អាល់បឺត ស្វៃស័រ»។

៥៖ អ្នកដែលប្រព្រឹត្តកំហុសធំបំផុត គឺជាមនុស្សដែលគិតថាអំណាចរបស់ខ្លួននៅរឹងមាំ ឬស្ថិតស្ថិរបានដោយការប្រើកម្លាំង ជាជាងការធ្វើឱ្យមនុស្សស្រលាញ់ «តេរ៉ង់ស៍»។

៦៖ មិត្តភក្តិ និងសត្រូវងាយស្រួលក្នុងការទប់ទល់ទេ ប៉ុន្តែអ្នកដែលជាមិត្តភក្តិផង សត្រូវផង ទើបពិបាកទប់ទល់។ លូ ស៊ូ ទីប្រឹក្សារបស់ ស៊ុនឈាន (មនុស្សក្នុងសម័យសាមកុក)។

៧៖ បើអ្នកចេះដឹងមិនហ៊ាននិយាយពីបញ្ហាសង្គមផង តើឱ្យមនុស្សល្ងង់ធ្វើយ៉ាងម៉េចទៅ បានន័យថា ចេះតែមិនព្រមដោះស្រាយ គឺមិនខុសពីល្ងង់ «ខុងមីញ»។

៨៖ មនុស្សកើតមកមានសេរីភាព តែមនុស្សរស់នៅគ្រប់ទីកន្លែងដោយជាប់ច្រវាក់។ សង់សាក់ រូស្សូ ទស្សនវិទូជនជាតិបារាំង។

៩៖ មនុស្សខ្លាំង មនុស្សឆ្លាត មិនមែនជាអ្នកឈ្នះពិតប្រាកដនោះឡើយ តែអ្នកដែលទទួលយកការផ្លាស់ប្ដូរ ទើបជាអ្នកឈ្នះពិតប្រាកដ «ឆាលីស ដាវិន»។

១០៖ ត្រូវរៀនអំពីអតីតកាល ប្រសិនបើអ្នកចង់កំណត់អំពីអនាគត «ខុង ជឺ»៕