(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,២៣៩គ្រឿង រកឃើញល្មើសច្បាប់៤៨៧គ្រឿង (ម៉ូតូ៧២%) អប់រំ២១៧គ្រឿង និងផាកពិន័យ២៧០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៦ ខែធ្នូនេះ ត្រួតពិនិត្យបានចំនួន ២,១៩០គ្រឿង, អប់រំ១២៨គ្រឿង និងផាកពិន័យ២៤៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន៧០,៧០៩គ្រឿង រកឃើញយានយន្តល្មើស ១២,០៦៣គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ៤,៥៥២គ្រឿង និងផាកពិន័យ៧,៥១១គ្រឿង៕