(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ឋផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់លោក ប្រាក់ សុខុន នៅប្រទេសហុងគ្រី ចាប់ពីថ្ងៃទី ១១ ដល់ ១២ ខែធ្នូ ឆ្នាំ២០១៨។

ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅហុងគ្រីនេះ តបតាមការអញ្ជើញរបស់លោក ភីធ័រ ហ្សីអារតូ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ហើយទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលដែលផ្តល់ប្រយោជន៍ទៅវិញទៅមក៕

សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖