បុណ្យសមុទ្រថ្ងៃទី២ មានភ្ញៀវទេសចរចូលទស្សនា ២០ម៉ឺននាក់, សូមប្រជាពលរដ្ឋបន្តចូលរួមទស្សនាឲ្យបានច្រើនកុះករ
16-12-2018 11:13
(កោះកុង)៖ ក្នុងពិធីបុណ្យសមុទ្រថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី១៥ ខែធ្នូ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណ ២០ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មការរៀបចំពិធីបុណ្យសមុទ្រ។
របាយការណ៍ដដែលបានបន្តថា កម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋចំនួន៤៩០នាក់ ក្នុងនោះបានជួយពិនិត្យ និងព្យាបាលជំងឺចំនួន៤៨៦នាក់ និងបញ្ជូនទៅមន្ទីរពេទ្យចំនួន៤នាក់។
សូមជម្រាបថា ពិធីបុណ្យសមុទ្រនៅសល់មួយថ្ងៃនេះទៀត ដូច្នេះសូមប្រជាពលរដ្ឋបន្តចូលរួមទស្សនាឲ្យបានច្រើនកុះករ៕