(កំពង់ស្ពឺ)៖ រដូវវស្សាបានកន្លងផុតទៅ រដូវរំហើយក៏បានចូលមកដល់ ជាពេលវេលាដ៏ល្អបំផុតសម្រាប់ការចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ទៅតាមបណ្តាលខេត្តក្រុងនានាទូរទាំងកម្ពុជា។
ដូចសព្វមួយដង ពីក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ចាប់ផ្តើមអនុវត្តនូវគម្រោងដំនើរកម្សាន្តតន្ត្រីទេសចរណ៍ប្រចាំឆ្នាំរបស់ខ្លួនទៅទូទាំងប្រទេសចាប់ពីល្ងាចម៉ោង ៦ ថ្ងៃសៅរ ទី១៥ ធ្នូ ឆ្នាំ ២០១៨ នេះតទៅហើយ។ តន្ត្រីទេសចរណ៍ប្រចាំឆ្នាំ ២០១៨-២០១៩ នឹងចាប់ផ្តើមដំបូងគេបំផុតនៅលើទឹកដីក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅឯដីឡូដ៍លោកឧកញ៉ា ឈួន គីមសាន្ត តាមបណ្តោយផ្លូវជាតិលេខ ៤ ក្បែរផ្សារកំពង់ស្ពឺ ដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក កញ្ញា សួស វីហ្សា កញ្ញា ឈិន រតនៈ កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា វី ឌីណេត កញ្ញា កែវ សុបញ្ញា លោក ឆន សុវណ្ណរាជ លោក វង្ស តារារតនា និង លោក វ៉ាន់ ផល្លី ជាដើម។
តន្រ្តីទេសចរណ៍ស្រាបៀរកម្ពុជា ឆ្នាំ ២០១៨-២០១៩ ត្រូវបានដាក់ឈ្មោះជាភាសាបរទេសថា «រ៉កឌឺនេសិន ខនសើត - Rock the Nation Concert» ។ ឈ្មោះនេះត្រូវបានជ្រើសរើសឡើងដោយស្របទៅតាមប្រភេទតន្ត្រីបែបរ៉ក ដែលត្រូវយកមកលេងកំដរអារម្មណ៍ទស្សនិកជនដែលមកទស្សនាកម្សាន្ត។
លោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានថ្លែងថា «មូលហេតុដែលយើងជ្រើសរើសយកតន្ត្រីបែប រ៉ក សម្រាប់តន្រ្តីទេសចរណ៍ស្រាបៀរកម្ពុជានៅឆ្នាំនេះ គឺដោយយើងគិតថា រ៉ក ជាចង្វាក់ភ្លេងដែលកន្រ្តាក់អារម្មណ៍ខ្លាំងរាល់ពេលដែលទស្សនិកជនបានស្តាប់វា ហើយវាជាចង្វាក់ដែលនាំមកនូវភាពសប្បាយរីករាយខ្លាំងបើទោះបីជាបទចម្រៀងបែបមនោសញ្ចេតនា ឬ បែបកន្រ្តាក់ទន្ទ្រាំជើងក្តី»។
លោកបន្តទៀត «តាមការប៉ាន់ស្មានរបស់ខ្ញុំ ចង្វាក់នេះ អាចនឹងឲ្យទស្សនិកជន ដែលមកទស្សនាមានអារម្មណ៍ប្លែកបន្តិច ប៉ុន្តែខ្ញុំជឿថា ពួកគេនឹងទទួលបាននូវភាពសប្បាយរីករាយជាមួយការប្រគំតន្ត្រីស្រាបៀរកម្ពុជាឆ្នាំនេះជាងឆ្នាំណាណាទាំងអស់»។
លោកបន្ថែមទៀតថា «ក្រៅពីការប្រគុំតន្ត្រី Rock the Nation នេះ ក្រុមហ៊ុនក៏មានការបង្ហាញដាក់តាំងលក់នូវផលិតផលភេសជ្ជៈក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក្នុងតម្លៃសមរម្យជាមួយការផ្តល់ជូនបន្ថែមនូវកាដូរផ្សេងៗ និង ឱកាសឈ្នៈរង្វាន់ដូចជា ទូរស័ព្ទ អាយហ្វូនអិច iPhone X និង ម៉ូតូហុងដាឌ្រីមឆ្នាំ ២០១៩ ទៅដល់អតិថិជនដែលមកចូលរួមជាវភេសជ្ជៈណាមួយ ដូចជា ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្លែក ភេសជ្ជៈអាយស៍ ទឹកផ្លែឈើជូប ភេសជ្ជៈប៉ូវកម្លាំងវើក និង ទឹកបរិសុទ្ធកម្ពុជា ជាដើម»។
លោក លាង ពៅ (ភីតធើរ) បានបញ្ចប់កិច្ចសម្ភាសជាមួយក្រុមសារព័ត៌មានរបស់យើង ដោយសូមគោរពអញ្ជើញប្រជាជនកម្ពុជា នៅតាមបណ្តាលខេត្តក្រុងទាំងអស់ចូលរួមទស្សនា និងទទួលយកភាពរីករាយពីប្រគំតន្រ្តីស្រាបៀរកម្ពុជានេះ រាល់ពេលដែលការប្រគំតន្ត្រីនេះ ទៅដល់ទីរួមខេត្តរបស់លោកអ្នក។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕