(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរូម៉ានី ពីថ្ងៃទី ១២ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក តេអូឌ័រ ម៉េឡិស្កាណូ រដ្ឋមន្រ្តីការបរទេសរូម៉ានី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ទស្សនកិច្ច របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានធ្វើឡើងស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើក ទី៥៥ឆ្នាំ នៃទំនាក់ទំនងការទូត មានគោលបំណងពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ។
ខាងក្រោមគឺជាសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងប្រទេសរូម៉ានី៖