(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៨១១គ្រឿង រកឃើញល្មើសច្បាប់៨៩៥គ្រឿង (ម៉ូតូ៧៦%) អប់រំ៣២៦គ្រឿង និងផាកពិន័យ៥៦៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៥ ខែធ្នូនេះ ត្រួតពិនិត្យបានចំនួន៣,៨៨៥គ្រឿង, អប់រំ២២០គ្រឿង និងផាកពិន័យ៤៣៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន៦៦,៤៧០គ្រឿង រកឃើញយានយន្តល្មើស ១១,៥៧៦គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ៤,៣៣៥គ្រឿង និងផាកពិន័យ៧,២៤១គ្រឿង៕