(ភ្នំពេញ)៖ មហាព្រឹត្ដិការណ៍ ប្រគំតន្ដ្រីដ៏កក្រើកប្រចាំឆ្នាំ២០១៩ របស់តន្ដ្រីទេសចរណ៍ ខារ៉ាបាវ (CARABAO) បានមកដល់ទៀតហើយ ដែលនឹងនាំមកនូវទស្សនីយភាពថ្មី ប្លែកចម្លែកអារម្មណ៍ ធានាថានឹងសប្បាយហូរកញ្ជៀវ ជាមួយនឹងចង្វាក់ភ្លេង និងក្បាច់រាំ រស់រវើក ជាមួយនឹងវត្ដមានរបស់តារាចម្រៀងល្បីៗប្រចាំកម្ពុជាជាច្រើនរូប ដែលសុទ្ធតែជា តារាក្នុងដួងចិត្ដ របស់ទស្សនិកជន ។

តារាចម្រៀងល្បីៗរួមមាន៖ កញ្ញាពេជ្រ សោភា, លោក នីកូ, លោក Step, លោក វង្ស ដារ៉ារតនា, កញ្ញា ឈីវ រតនៈ, ប្អូនប្រុស ពេជ្រ ថៃ,ប្អូនប្រុស ផន សៀងលិ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត ធានាថានឹងសប្បាយរីករាយ ស្រែកហូរកញ្ជៀវតែម្ដង ។

មហាព្រឹតិ្តការណ៍នេះ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ នៅសួនច្បារកំពង់រងចាំ ក្នុងទីរួមខេត្ដកំពង់ចាម នៅថ្ងៃអាទិត្យទី១៦ធ្នូ ស្អែកនេះ ចាប់ពីម៉ោង៦ល្ងាចតទៅ ។ភាពអស្ចារ្យទាំងស្រុង ពីមហាព្រឹត្ដិការណ៍ដ៏កក្រើកនេះ ទូរទស្សន៍ Fresh News នឹងធ្វើការផ្សាយផ្ទាល់។ លើសពីនោះ ក៏មាននៅលើ App Fresh News, Facebook Fresh News, Youtube និងនៅលើគេហទំព័រ Fresh News ផងដែរ។

ដូច្នេះ មហាជននៅតាមបណ្ដាខេត្ត-ក្រុង-រាជធានី​ អាចរីករាយទស្សនាយ៉ាងរីករាយ ជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀង ដ៏ល្បីជាច្រើនរូប ប្រចាំកម្ពុជា ដែលជាតារាក្នុងដួងចិត្តរបស់លោកអ្នក យ៉ាងងាយស្រួល៕